ខេត្តមណ្ឌលគិរី មានភ្លៀងធ្លាក់៣ថ្ងៃជាប់គ្នា ខណៈកម្ដៅឡើង ៣៥°C
តាមបណ្ដាក្រុងស្រុកទាំង៥ ទូទាំងខេត្តមណ្ឌលគិរី មានភ្លៀងធ្លាក់៣ថ្ងៃជាប់គ្នាពីកម្រិតមធ្យមទៅបង្គួរ ខណៈសីតុណ្ហភាព៣៥°C។
ការព្យាករអាកាសធាតុរបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តមណ្ឌលគិរីបានបង្ហាញថា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ «ដោយទទួលឥទ្ធិពលពីកម្រិតសម្ពាធខ្សោយ» ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសមានសីតុណ្ហភាព:ពី២៤°C -៣៥ °C និងមានខ្យល់បក់ពីទិសទក្សិណ មានល្បឿនពី ១-៤ ម៉ែត្រ/វិនាទី៕
អត្ថបទដោយ៖ cambodia-nation-media