ខេត្តសៀមរាប៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក លើកទី៣៧ ជាមួយឯកឧត្តម Sean K. O' Niell មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហរដ្ឋអាមេរិក នេះបើតាមការបង្ហោះនៅលើផេកផ្លូវការរបស់ក្រសួងការបរទេស នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។