លោក Pep ចាត់ទុកគ្រាប់បាល់របស់ខ្សែបម្រើ Bernando ជាកំណប់ទ្រព្យចងចាំមិនភ្លេច

 កីឡា
 7 ថ្ងៃមុន
 48
«ខ្ញុំមិនភ្លេច បឺណាដូ ទេ! អ្វីដែលគាត់បានធ្វើឲ្យពួកយើងក្នុងរដូវកាលនេះ ជាពិសេសរដូវកាលនេះ! ខ្ញុំមិនភ្លេចទេ!»។ នេះជាការលើកឡើងរបស់គ្រូបង្វឹកក្រុមមេឃខៀវ Manchester City លោក Pep Guardiola ក្រោយក្រុម យកឈ្នះភ្ញៀវ Aston Villa ២-១ ក្នុងដីរបស់ខ្លួន។
លោក Pep Guardiola បន្ថែមថាដ្បិតនៅ៣ខែដំបូងក្នុងដើមឆ្នាំ២០២៥ មិនទាន់ទទួលបានពានរង្វាន់អ្វីសោះក៏ដោយតែគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះចាត់ទុកគ្រាប់បាល់ដ៏ល្អរបស់កីឡាករខ្សែបម្រើ Bernando Silva ជាអ្វីដែលក្រុមចងចាំទុកក្នុងចិត្តបំផុត
ក្រុមបាល់ទាត់ Manchester City បន្ទាប់ពីយកបាន​​៣ពិន្ទុពីភ្ញៀវញញួរដែក​ Aston Villa គេបានបន្តមកឈរលេខ៣បណ្តោះអាសន្នក្នុងតារាង ព្រីមៀរលីគដោយមាន ៦១ពិន្ទុក្នុងដៃតាមពីក្រោយកាំភ្លើងធំ Arsenal ឈរលេខ០២ មាន៦៦ពិន្ទុ និងហង្សក្រហម Liverpool ឈរលេខ១ មាន៧៩ពិន្ទុ។ ហង្សក្រហមអាចថាជារដូវកាលដ៏ជោគជ័យសម្រាប់គេដោយ ៣៣ប្រកួតឈ្នះ២៤ ស្មើ៧ និងចាញ់០២ ខណៈ មេឃខៀវ ៣៤ប្រកួត ឈ្នះ១៨ ស្មើ០៧ និងចាញ់០៩៕

អត្ថបទដោយ៖ cambodia-nation-media