លោកវរសេនីយ៍ទោ សាន សាធុកា ត្រូវបានកោះហៅ សាកសួរ ក្រោយរងការចោទថា បានជំរិតទារលុយពីអ្នករកស៊ីតាមអនឡាញ
នាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ជុំវិញករណី លោកវរសេនីយ៍ទោ សាន សាធុកា ដែលរងនូវការចោទប្រកាន់ ជំរិតទារលុយប្រជា ពលរដ្ឋ ដោយលើកឡើងថា នាពេលថ្មីៗកន្លងទៅនេះ នាយកដ្ឋានបានពិនិត្យឃើញថា នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) មួយចំនួន មានការបង្ហោះផ្សព្វផ្សាយព័ត៌មាន ដែលមានខ្លឹមសារថា ”លោកវរសេនីយ៍ទោ សាន សាធុកា ហៅ (ធន់ សាធុកា) អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រងការចោទប្រកាន់ថា បានជំរិតលុយប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញបន្តិចបន្តួច ដើម្បីចិញ្ចឹមក្រពះចំនួន ៥០០ដុល្លារ សហរដ្ឋអាមេរិក៕
អត្ថបទដោយ៖ cambodia-nation-media