នគរបាលចាប់ខ្លួនជនសង្ស័យសរុបចំនួន០១នាក់ ស្ថិតនៅចំណុចក្រោយស្ថានទូតបារាំងផ្លូវបេតុងភូមិ២១សង្កាត់ស្រះចកខណ្ឌដូនពេញ

 សង្គម
 5 ថ្ងៃមុន
 157
រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ១-ឈ្មោះ យស់ គន្ធី ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ វត្ថុតាងត្រូវចាប់យក ១-ក្រាមពណ៍សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន០៩កញ្ជប់ប្រាំបីកញ្ជប់តូចនិង០១កញ្ជប់ធំ។ ២-ទួរសព្ទ័ដៃចំនួន០២គ្រឿង។

អត្ថបទដោយ៖ cambodia-nation-media