វគ្គបណ្ដុះបណ្ដាលស្ដីពី ” គរុកោសល្យ វិធីសាស្ត្រ និងការគ្រប់គ្រងថ្នាក់រៀន ” ជំហាន៣ ក្រុម១

 សង្គម
 5 ថ្ងៃមុន
 57
នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី នៅសាលាមធ្យមវិចិត្រសិល្បៈ មានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី គរុកោសល្យ វិធីសាស្ត្របង្រៀន និងការគ្រប់គ្រងថ្នាក់រៀន ជំហាន ៣ ក្រុម១ ដែលរៀបចំដោយសាលាបណ្ដុះបណ្ដាលក្របខណ្ឌវប្បធម៌ សហការជាមួយសាលាមធ្យមវិចិត្រសិល្បៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងនិងពង្រីកបន្ថែមនូវសមត្ថភាព របស់លោកគ្រូ អ្នកគ្រូ ក្នុងការ - ការអភិវឌ្ឍប្លង់មេរៀន - ការអភិវឌ្ឍកិច្ចតែងការបង្រៀន - ការអភិវឌ្ឍវិធីសាស្ត្របង្រៀន - ការកសាងទំនុកចិត្តក្នុងការបង្រៀន និងបំណិនប្រសប់ក្នុងការបង្រៀន ។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ ចំនួន ៨៥នាក់ ក្នុងស្រ្តី ២៥នាក់ នៃសាលាមធ្យមវិចិត្រសិល្បៈ។

អត្ថបទដោយ៖ cambodia-nation-media