ឧបនាយករដ្ឋមន្ត្រី នេត សាវឿន អញ្ចើញចូលរួមសម្ពោធ ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA នៅខេត្តពោធិសាត់

 សង្គម
 5 ថ្ងៃមុន
 80
ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី នេត សា វឿន នាព្រឹកថ្ងៃទី២២ ខែមេសានេះ បានអញ្ចើញចូលរួមក្នុងពិធី សម្ពោធ ដាក់ឱ្យដំណើរការ ខ្សែច្រវាក់ផលិតកម្មថ្មី និង រោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ដែលមានទីតាំង ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពិធីខាងលើនេះ បានប្រព្រឹត្តិធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សូមជំរាបថា បើតាមប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំឡុងរយៈពេលត្រឹមជិត ៣ ឆ្នាំខេត្តពោធិ៍សាត់ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់, ក្នុងនោះបើនិយាយត្រឹមតែវិស័យការងារ គឺកើនពីរោងចក្រសហ គ្រាស ៣០០ កន្លែងកើនដល់ ៤០៤ រោងចក្រសហគ្រាសនៅក្នុងឆ្នាំ២០២៥ និងបង្កើតការងារបានជាង ១៥០០០ កន្លែងថែមទៀត៕

អត្ថបទដោយ៖ cambodia-nation-media