ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅកម្ពុជា អស់រយៈពេលប្រមាណ ៣៣ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ១៩៩២
ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗ លើពិភពលោក ព្រមទាំងមានអាជីវកម្ម ស្ទើរគ្រប់វិស័យ រួម មាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនា សម្ព័ន្ធ ដំណោះស្រាយ ក្នុងឃ្លាំង សេវា កម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ ។
លោក Kevin Whitcraft បានឱ្យដឹងផងដែរថា ក្រុមហ៊ុនមានបុគ្គលិកសរុបជាង ៤,០០០នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨ នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣នាក់។
បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្តម៉ាក ល្បីៗជាច្រើនដូចជា៖ រថយន្តម៉ាក Ford, Jaguar Land Rover, Jeep, RAM, Peugeot, ChangAn, Deepal, Mercedes-Benz, និងរថយន្តដឹកធ្ងន់ធ្ងន់ម៉ាក Fuso ជាដើម ។
លោក Kevin Whitcraft បានគូសរំលេចថា ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យយាន យន្តនៅ កម្ពុជា។ ក្នុងនោះ រថយន្ត Ford បានទទួលការគាំទ្រ ពីសំណាក់ ប្រជា ពលរដ្ឋកម្ពុជា រហូតដល់ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទីផ្សាររថយន្តថ្មី អស់រយៈពេល៦ឆ្នាំជាប់ៗគ្នា ដោយគិតចាប់ពីឆ្នាំ២០១៩ មកដល់ពេលបច្ចុប្បន្ន ។
ប្រធានក្រុមហ៊ុន RMA Group បានឱ្យដឹងផងដែរថា ក្រៅពីការនាំចូលរថយន្តមក ចែកចាយនៅលើទីផ្សាររបស់កម្ពុជាហើយនោះ ក្រុមហ៊ុន បានបណ្តាក់ទុនវិនិយោគដំបូងចំនួន ២១លានដុល្លារ ដើម្បីសាងសង់រោងចក្រដំឡើងរថយន្តលើផ្ទៃដីចំនួន ៥ហិកតា នៅខេត្តពោធិសាត់នេះ៕
អត្ថបទដោយ៖ cambodia-nation-media