ពិធីសម្ពោធការចាក់បញ្ចាំងខ្សែភាពយន្តកាហ្សាក់ស្ថាន ដែលបានផលិតនៅប្រទេសកម្ពុជា
ទីក្រុង Almaty តបតាមការអញ្ជើញរបស់ផលិតកម្ម DAUBAY Production ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងពិធីការចាក់បញ្ចាំងខ្សែភាពយន្ត ដែលបានផលិត នៅក្នុងប្រទេសកម្ពុជា នាដើមឆ្នាំ២០២៥នេះ ដោយមានទស្សនិកជន ចូលរួមទស្សនា ប្រមាណ ៤០០នាក់។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញថ្លែងមតិស្វាគមន៍ ដល់ប្រជាជនកាហ្សាក់ស្ថាន និងទស្សនិកជន ដែលមកទស្សនាផ្ទាល់ អំពីកត្តាសុខសន្តិភាព សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចគាំទ្រពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា និងបដិសណ្ឋារកិច្ច ដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា រួមទាំងកត្តាអាកាសធាតុអំណោយផលពីធម្មជាតិ ដែលផ្តល់ផលអនុគ្រោះដ៏ប្រសើរដល់ផលិតករបានថតតាមផែនការរបស់ខ្លួនដោយជោគជ័យ និងតាមកាលបរិច្ឆេទគ្រោងទុកដែលអាចចាក់បញ្ចាំងជាដំបូងនាថ្ងៃនេះ៕
អត្ថបទដោយ៖ cambodia-nation-media