កិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្តកំពង់ធំ
ឯកឧត្តមងួន រាសី អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដោយមានការចូលរួមពីឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC ឯកឧត្តម អ៊ុក គីមសាន អភិបាលរង ខេត្តព្រះវិហារ
ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសហពន្ធស្វាយចន្ទី ប្រធានសមាគមដាំដុះស្វាយចន្ទីកម្ពុជា ប្រធានសមាគមស្វាយចន្ទីមន្ត្រីជំនាញ ម្ចាស់សិប្បកម្ម ក្នុងខេត្ត កំពង់ធំ និងបងប្អូនប្រជាកសិករជាច្រើនទៀត។
ឯកឧត្តម ងួន រាសី មានប្រសាសន៍ថា នៅក្នុងខេត្តកំពង់ធំយេីងមាន រោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន ១២ ទីតាំង ក្នុងនោះរោងចក្រកែឆ្នៃមាន ០៣ ទីតាំង និងសិប្បកម្មមាន ០៩ទីតាំង ដែលអាចស្តុកទិន្នផលបានចំនួន ១៨ ១៩៥តោន ក្នុង ១ ឆ្នាំ។
ឯកឧត្តម បន្តថា វិធានការមួយចំនួនដែរល្អបំផុត ដេីម្បីអោយស្វាយចន្ទីមានទិន្នផលកាន់តែច្រេីនទៀតនោះគឺ ការបង្កេីនសមត្ថភាពជំនាញដល់កសិករអំពីបច្ចេកទេសគ្រប់គ្រងដំណាំ ព្រមទាំងការជំរុញការប្រេីប្រាស់ពូជមាន គុណភាពល្អ ផ្តល់ទិន្នផលខ្ពស់ និងធន់ននឹងលក្ខខណ្ឌមិនសមប្រកបនានា។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះធ្វេីឡេីងក្នុងគោលបំណង លេីកយកនៅបញ្ហាប្រឈម និងសំណូមពរ ដេីម្បីអោយការដាំដុះស្វាយចន្ទី ទទួលបានទិន្នផលកាន់តែខ្ពស់បន្ថែមទៀត៕
អត្ថបទដោយ៖ cambodia-nation-media