ក្រុមហ៊ុនអាមេរិកហ៊ានដាក់ទុនរាប់លាន ព្រោះគេយល់ថាកម្ពុជា មានស្ថិរភាព សន្តិភាព អំណោយផលដល់ការវិនិយោគ

 សង្គម
 ២២ មេសា ២០២៥
 58
សម្ដេចធិបតី ហ៊ុនម៉ាណែត ថ្លែងថា ក្រុមហ៊ុន រថយន្ត Ford របស់អាមេរិក ហ៊ានដាក់ទុន រាប់លានដុល្លារ នៅកម្ពុជា ព្រោះគេយល់ថា កម្ពុជាអាចធានាស្ថិរភាព សន្តិសុខ សន្តិភាព រយៈពេលវែង អំណោយផលដល់ការវិនិយោគ ដែលនេះ ជាមោទភាពមួយរបស់ពលរដ្ឋកម្ពុជា។ សម្ដេចធិបតី ថ្លែងថា កាលណាប្រទេសជាតិមួយគ្មានស្ថិរភាព គ្មានសន្តិភាព ផ្ទុះសង្គ្រាម ក្រុមហ៊ុនដែលកំពុងវិនិយោគ និងវេចបង្វេចទៅស្រុកវិញ ឈប់វិនិយោគ។ សម្ដេចថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត FORD នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ៕

អត្ថបទដោយ៖ cambodia-nation-media