នាពេលខាងមុខ នឹងនាវាចម្បាំង របស់ប្រទេសអាមេរិក រុស្ស៊ី ឥណ្ឌា និងវៀតណាម ចូលសំចតនៅកំពង់ផែរាម

 សង្គម
 ២១ មេសា ២០២៥
 103
ឆ្លៀតក្នុងឱកាស ចូលរួមសម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នាព្រឹកថ្ងៃ២១ មេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នាពេលខាងមុខ នឹងនាវាចម្បាំងរបស់ប្រទេសអាមេរិក រុស្ស៊ី ឥណ្ឌា និងវៀតណាម ចូលសំចតនៅកំពង់ផែរាម ការប្រកាសទុកជាមុន របស់សម្តេចធិបតីនេះ បន្ទាប់ពីនាវាជប៉ុន ត្រូវបានអនុញ្ញាតឲ្យចូលសំចតមុនគេ នៅផែរាម ក្រោយពីកំពង់ផែរាម ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ កាលពីកន្លងទៅថ្មីៗនេះ៕

អត្ថបទដោយ៖ cambodia-nation-media