ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខ្នាតអន្តរជាតិខេត្តកំពតតម្លៃជាង១០លានដុល្លារ
ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឲ្យដឹងថា កំពង់ផែទេសចរណ៍ អន្តរជាតិកំពត បានដំណើរការសាងសង់កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅលើផ្ទៃដី ជាង៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។
សូមជំរាបថា ក្រោយបើកឲ្យដំណើរការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ នឹងក្លាយជាច្រកទ្វារ អន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ សម្រាប់តភ្ជាប់ប្រព័ន្ធគមនាគមន៍ជាតិ និងជាមេដែកដ៏រឹងមាំក្នុងការស្រូបទាញទេសចរជាតិ អន្តរជាតិ ឆ្ពោះទៅកាន់ខេត្តកំពត។កំពង់ផែទេសចរណ៍ខ្នាតអន្តរជាតិខេត្តកំពតនេះ មានលក្ខណៈអំណោយ ផលល្អ ពីធម្មជាតិ ដែលអាច អនុញ្ញាត ឱ្យនាវាផ្ទុកអ្នកដំណើរ ឬភ្ញៀវទេសចរ រហូតដល់ ៣០០នាក់ ចូល និងចេញ កំពង់ផែនេះ ជាលក្ខណៈអន្តរជាតិបាន៕
អត្ថបទដោយ៖ cambodia-nation-media