សម្តេចធិបតី កម្ពុជា គ្មានករណីខ្មែរវាយភ្ញៀវទេសចរណ៍បរទេស ដូចប្រទេសដទៃឡើយ
សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា កម្ពុជា គ្មានករណីពលរដ្ឋខ្មែរ វាយដំភ្ញៀវទេសរណ៍អន្តរជាតិ ដែលមកកម្សាន្តដូចប្រទេសដទៃឡើយ។
សម្ដេចថ្លែងបែបនេះ ក្នុងពិធីសម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិកំពត នាព្រឹកថ្ងៃទី២១ ខែមេសានេះ។
ជាការកត់សម្គាល់ ការថ្លែងរបស់សម្ដេចធិបតី នាថ្ងៃក្រោយចូលឆ្នាំថ្មីបែបនេះ បន្ទាប់ពីកាលពីមុនពិធីបុណ្យចូលឆ្នាំថ្មី មានការចែកចាយវីដេអូ ជនជាតិថៃព្រួតគ្នាវាយដំ ភ្ញៀវទេសចរណ៍បរទេស ដែលដើរលេងកម្សាន្ត នៅប្រទេសថៃ តាមបណ្ដាញសង្គម៕
អត្ថបទដោយ៖ cambodia-nation-media