សហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន និងពិធីចាប់ពូលព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ Wurkz Special Volleyball Challenge 4x4 ទូទាំងប្រទេស រដូវកាលទី២ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ អនុប្រធាន និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឯ.ក។
ជាមួយគ្នានោះដែរក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់មន្ត្រីសហព័ន្ធកីឡាបាល់ទះកម្ពុជា- ថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឯ.ក ប្រតិភូ គ្រូបង្វឹកចំនួន ១៤សមាគម-ក្លិប-ក្រុម។ ការប្រកួតនេះ បែងចែកជា ៤ពូល និងមាន១៤ក្រុម។ រួមមាន៖ពូលA (ក្លិបបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តកោះកុង, ក្លិបបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ក្លិបបាល់ទះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ A, និងក្លិបបាល់ទះ សូត្រនិគមក្លិប), ពូលB៖(ក្លិបបាល់ទះជីកសិករណាណូ, ក្លិបបាល់ទះខេត្តតាកែវ, ក្លិបបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប)។
ពូលC៖(ក្លិបបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តរតនៈគីរី, ក្លិបបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, សមាគមបាល់ទះក្រសួងមហាផ្ទៃB, ក្លិបបាល់ទះសីហាសាមគ្គី), ពូលD៖(សមាគមបាល់ទះក្រសួងមហាផ្ទៃ, សមាគមបាល់ទះវិសាខា និងក្លិបបាល់ទះស្នងការរាជធានីភ្នំពេញB)។
ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២១ ដល់ទី២៧ ខែមេសា ឆ្នាំ២០២៥ នៅសាលវិមានពហុកីឡដ្ឋានជាតិអូឡាំពិក៕