ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ (សប្តាហ៍ទី២៨ ក្រុមកំពូលទាំង៦ ជុំទី២) លទ្ធផលចប់ការប្រកួតម្ចាស់ផ្ទះ ភ្នំពេញក្រោន យកឈ្នះលើភ្ញៀវ វិសាខា ១-០ នៅកីឡដ្ឋានស្មាត អរ អេស អិន ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥។

នៅចុងម៉ោងមុនអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ខ្សែបម្រើ បុង សាំយូអែល ទម្លាយសំណាញ់ទី១គ្រាប់នៅនាទី៩០+៤ នាំឱ្យម្ចាស់ផ្ទះ ភ្នំពេញក្រោន យកឈ្នះភ្ញៀវវិសាខា ១-០។ បច្ចុប្បន្ន ភ្នំពេញក្រោន មាន៦៣ពិន្ទុបន្ទាប់ពី កើបបាន៣ពិន្ទុបន្ថែម និងនៅបន្តប្រកៀកប្រកិតនឹង ក្រុមព្រះខ័នរាជស្វាយរៀង មាន៦៤ពិន្ទុ ឈរកំពូលតារាងលីគកំពូលកម្ពុជាបណ្តោះអាសន្ន។

ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ យកឈ្នះលើភ្ញៀវ ឡាយ អេហ្វសុី ក្នុងលទ្ធផល ១-០។ តើម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៤/២៥ នឹងបានទៅលើក្រុមណា ខណៈការប្រកួតនៅសល់ ០៥ប្រកួតក្នុងដៃ? ព្រះខ័នរាជស្វាយរៀង នឹងត្រូវទៅសួរសុខទុក្ខម្ចាស់ផ្ទះ បឹងកេត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥៕