UEL៖ Man United ជួប Athletic Club រី Tottenham Hotspur ទទួលភ្ញៀវ Bodo Glim វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

 កីឡា
 ១៩ មេសា ២០២៥
 49
ក្រុមបាល់ទាត់បិសាចក្រហម Manchester United នឹងត្រូវទទួលក្រុម Athletic Club មកពីប្រទេសអេស្ប៉ាញ ខណៈក្រុមមាន់ខ្នាយមាស Tottenham Hotspur របស់ចក្រភពអង់គ្លេសនឹងត្រូវបើកទ្វាស្វាគមន៍ភ្ញៀវ Bodo Glimt មកពីន័រវ៉េ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥។ តើក្រុមមួយណានឹងអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ និងមានអទិភាពអាចគ្រងដំណែងជើងឯកពានរង្វាន់បាល់ទាត់ UEFA Europa League 2024/25?
និយាយពីក្រុមបាល់ទាត់បិសាចក្រហម Manchester United នៅវគ្ក៨ក្រុមចុងក្រោយគេបានយកឈ្នះក្រុមបាល់ទាត់ Lyon របស់បារាំង ទាំងត្រដាបត្រដួស។ នៅក្នុងជើងទី១ គេយកឈ្នះ Lyon ដោយលទ្ធផល ៥-៤ និងជើងទី២ គេបានត្រឹមស្មើ Lyon ២-២ សរុបលទ្ធផលទាំង២ ជើង Man United យកឈ្នះ Lyon ៧-៦។ ចំនែកក្រុមបាល់ទាត់ Athletic Club របស់អេស្ប៉ាញ វិញគេបានយកឈ្នះ Ranger ទាំងប្រផិតប្រផើយផងដែរ។ ក្នុងជើងទី១ ក្រុមទាំងពីររក្សាលទ្ធផល ០-០ និងជើងទី២ ម្ចាស់ផ្ទះ Athletic Club បានយកឈ្នះលើភ្ញៀវ Ranger ២-០ សរុបលទ្ធផលទាំងពីរជើង Athletic យកឈ្នះ Ranger ២-០។
ស្ថិតិការប្រកួតរវាងក្រុមទាំងពីរ។ ជួបគ្នាបីលើកចុងក្រោយក្រុមបិសាចក្រហម មិនដែលស្គាល់ពាក្យថាបរាជ័យឡើយពោល ឈ្នះ០២ និងស្មើ០១។ ៣ប្រកួតចុងក្រោយរបស់ Man United ឈ្នះ០១ ស្មើ០១ និងចាញ់០១ ខណៈ Athletic ៣ប្រកួតចុងក្រោយរបស់គេ ឈ្នះ០២ និងស្មើ០១។ តើក្រុមទាំងពីរក្រុមមួយណាដែលមានឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ?
រីឯក្រុមមកពីអង់គ្លេសមួយទៀត Tottenham Hotspur ត្រូវជួបជាមួយក្រុមមកពីន័រវ៉េ Bodo Glimt។ មុនមកដល់វគ្គ១/២នេះ មាន់ខ្នាយមាស គេបានយកឈ្នះក្រុមខ្លាំងមកពីអាល្លឺម៉ង់ Eintracht Frankfurt យ៉ាងប្រកៀតប្រកិតគ្នា បញ្ចប់លទ្ធផលសរុបទាំងពីរជើង Hotspur ឈ្នះ Frankfurt ២-១។ ដោយឡែកក្រុម Bodo Glimt កំពុងឡើងជើងរដូវកាលនេះមកពីន័រវ៉េវិញ គេបានយកឈ្នះក្រុមខ្លាំងនៅអុីតាលីសេរី A ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ(Penalties) យកឈ្នះលើ Lazio ក្នុងលទ្ធផល ៦-៥។
ស្ថិតិការប្រកួតរវាងក្រុមទាំងពីរ។ Hotspur មិនដែលជួប Bodo Glim ឡើយ។ ៣ប្រកួតចុងក្រោយរបស់ Tottenham Hotspur ឈ្នះ០១ ស្មើ០១ និងចាញ់០១ ខណៈ Bodo Glimt ៣ប្រកួតចុងក្រោយរបស់គេ ឈ្នះ០២ និងចាញ់០១។ តើក្រុមទាំងពីរក្រុមមួយណាដែលមានឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ?
សូមបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុម បិសាចក្រហម Manchester United និងម្ចាស់ផ្ទះAthletic Club នឹងធ្វើឡើងនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋាន San Mames Stadium។ ជាមួយគ្នានោះដែរ ម្ចាស់ផ្ទះ Tottenham Hotspur ក៏នឹងត្រូវបើកទ្វាកីឡដ្ឋាន Tottenham Hotspur Stadium របស់ខ្លួនទទួលភ្ញៀវមកពីប្រទេសន័រវ៉េ Bodo Glimt ផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media