លោក Angel Afredo ធ្លាប់លើកឡើងពីក្តីសង្ឃឹមរបស់ខ្លួនថានឹងអាចតាមស្មើ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយ នៅក្នុងដីនាជំនួបជើងទី២។ យ៉ាងណាលទ្ធផលបញ្ចប់ការប្រកួតនៅក្នុងទឹកដីរបស់ខ្លួន Madura ស្មើ ព្រះខ័នរាជស្វាយរៀង ៣-៣ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 ដែលបញ្ចប់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូណេសុី។ សរុបលទញធផលទាំងពីរជើង ព្រះខ័នរាជស្វាយរៀង ៦-៣ Madura United FC។
លោក Angel Afredo ធ្លាប់លើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១០ ខែមេសា នាជំនួបជើងទីមួយក្នុងដីរបស់ព្រះខ័នរាជស្វាយរៀងថា ក្រុមរបស់លោកនៅមានក្តីសង្ឃឹមអាចតាមស្មើ។ លោក Afredo ភ្ជាប់ក្តីរំពឹងដូច្នេះដោយលើកហេតុផលថានៅក្នុងដីរបស់ខ្លួនមានអ្នកគាំទ្រច្រើន។
លោក Angel Afredo ធ្លាប់បាននិយាយថា៖«សម្រាប់ក្រុមរបស់ខ្ញុំគឺនៅសល់ ៩០នាទីក្នុងដីដែលមានអ្នកគាំទ្ររបស់យើង ហើយខ្ញុំក៏សង្ឃឹមថា យ៉ាងហោចណាស់យើងនឹងអាចបានលទ្ធផលតាមស្មើនៅក្នុងដីរបស់យើង»។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ AFC Challenge League 2024/25 ក្រុមព្រះខ័នរាជស្វាយរៀង នឹងបន្តទៅជួបក្រុមខ្លាំងមកពីប្រទេស តួកមេនីស្ថាន Arkadag នៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះ Madura United ទាំងពីរជើង ក្នុងលទ្ធផល ៦-៣៕