UCL៖ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Arsenal ប៉ះPSG រីឯ FC Barcelona ជួប Inter Milan
ក្រុមកាំភ្លើងធំ Arsenal មកពីចក្រភពអង់គ្លេសហាក់បង្ហាញការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើនជុំវិញពិភពលោកបន្ទាប់ពីបំបាក់ស្តេចត្រាញ់អធិរាជស Real Madrid នៅវគ្គ៨ក្រុមចុងក្រោយដោយសរុបលទ្ធផលទាំងពីរជើង ៥-១។ កាំភ្លើងធំ នឹងត្រូវជួបក្រុមអ្នកមានលុយមកពីប្រទេសបារាំង PSG ក្នុងជើងទី១ ដែលនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Emirates Stadium ស្ថិតក្នុងក្រុងឡុនដុន ចក្រភពអង់គ្លេស។
ចំណែកក្រុមអ្នកមានបុណ្យ FC Barcelona មកពីប្រទេសអេស្ប៉ាញ ក៏នឹងត្រូវស្វាគមន៍ភ្ញៀវ Inter Milan មកពី អុីតាលី ដូចគ្នាដែរនៅជើងទី១ ដោយធ្វើនៅកីឡដ្ឋាន Olimpic Lluis Companys ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ តើបួនក្រុមចុងក្រោយនេះប្រិយមិត្តគិតថាក្រុមមកពីប្រទេសណា មានអទិភាពខ្ពស់ក្នុងការលើកពានតំបន់អឺរ៉ុបមួយនេះ?
ស្ថិតិការប្រកួត៖ Arsenal vs PSG
ជួបគ្នា៣លើកចុងក្រោយ Arsenal ឈ្នះ០១ និងស្មើ០២។ កាំភ្លើងធំ ៣ប្រកួតចុងក្រោយរបស់គេ ឈ្នះ០២ និងស្មើ០១ ចំនែក PSG ៣ប្រកួតចុងក្រោយរបស់ខ្លួន ឈ្នះ០២ និងចាញ់០១។
ស្ថិតិការប្រកួត៖ FC Barcelona vs Inter
ជួបគ្នា៣លើកចុងក្រោយ Barcelona ឈ្នះ០១ និងស្មើ០១ និងចាញ់០១។ អ្នកមានបុណ្យ ៣ប្រកួតចុងក្រោយរបស់គេ ឈ្នះ០២ និងចាញ់០១ ចំនែក Inter ៣ប្រកួតចុងក្រោយរបស់ខ្លួន ឈ្នះ០២ និងស្មើ០១៕
អត្ថបទដោយ៖ cambodia-nation-media