ស្តេចអុកចក្រត្រង្គអង្គរសង្រ្កាន្តឆ្នាំ២០២៥ បានទៅកីឡាករពិការដៃ ជា សុីដេត ទទួលបានប្រាក់ ៣០លានរៀល

 កីឡា
 7 ថ្ងៃមុន
 57
ស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដឆ្នាំ២០២៥ កីឡាករពិការដៃ ជា ស៊ីដេត នៅមុខប្រាសាទអង្គរ ក្រោយគ្រងជើងឯកការប្រកួតកីឡាអុកចត្រង្គ ដើម្បីអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ក្រោយយកឈ្នះកីឡាករ ម៉េង សេរីសម្បត្តិ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នេះ។
សម្រាប់កីឡាករជយលាភីក្នុងការប្រកួតកីឡាអុកចត្រង្គឆ្នាំនេះ លេខ១កីឡាករ ជា ស៊ីដេត ទទួលបានប្រាក់រង្វាន់ ១០លានរៀល, លេខ២ កីឡាករ ម៉េង សេរីសម្បត្តិ ទទួលបានប្រាក់រង្វាន់ ៦លានរៀល, លេខ៣ កីឡាករ ឈាវ បូរ៉ា ទទួលបានប្រាក់រង្វាន់ ៤លានរៀល និងលេខ៤ កីឡាករ សុខ លឹមហេង ទទួលបានប្រាក់រង្វាន់ ៨០ម៉ឺនរៀល។
អ្វីដែលកាន់តែពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ក៏បានឧបត្ថម្ភប្រាក់រង្វាន់បន្ថែម ដោយលេខ១ ទទួលបាន ២០លានរៀល, លេខ២ ទទួលបាន ១២លានរៀល, លេខ៣ ទទួលបាន ៨លានរៀល និងលេខ៤ ទទួលបាន ៤លានរៀល ។ រីឯកីឡាករលេខ៥ ដល់លេខ១០ ក៏ទទួលបានថវិកា ២លានរៀលម្នាក់ផងដែរ។

អត្ថបទដោយ៖ cambodia-nation-media