ហាណូយ៖នាព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរោង សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ក្រោមប្រធានបទ «ភាពជាដៃគូសកលសម្រាប់បរិវត្តកម្មបៃតងប្រកបដោយបរិយាប័ន្ន និរន្តរភាព នវានុវត្តន៍ និងផ្តោតលើមូលធនមនុស្ស» នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។