ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ដឹកនាំកិច្ចប្រជុំការពារសន្តិសុខថ្ងៃសង្ក្រាន្ត

 សង្គម
 ១៣ មេសា ២០២៥
 235
(សៀមរាប): នាព្រឹកថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តសៀមរាប ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥។

អត្ថបទដោយ៖ cambodia-nation-media