ទឹកព្រះទ័យដ៏ត្រចេះត្រចង់របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី ប្រោព្រះរាជទាននូវអំណោយដល់អាស្រមអរិយសមាធិ(កូនត្នោត)

 សង្គម
 ១៣ មេសា ២០២៥
 132
នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ព្រះរាជមហាមន្ត្រី​ ងួន​ ឧស្សាហ៍​ ព្រះរាជតំណាង សម្ដេចព្រះអភិសិរីសុគន្ធាធិបតី​ បួរ​ គ្រី​ សម្ដេចព្រះមហាសង្ឃរាជធម្មយុត្តិកនិកាយ​ និង​លោក​ ហៀក​ សុមុន្នី​ បាននាំយកព្រះរាជអំណោយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី ជាអម្ចាស់ ប្រគេនដល់ព្រះសង្ឃគង់នៅ អាស្រមអរិយសមាធិ (កូនត្នោត) ស្ថិតនៅក្នុងភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ព្រះរាជអំណោយរបស់សម្តេចព្រះមហាសង្ឃរាជ រួមមាន ៖ អង្ករ ០៨បាវ, មីរ១០កេស, ទឹកក្រូច ១០កេស, ទឹកស៊ីអ៉ីវ ១០យួរ ទឹកត្រី ១០យួរ ព្រមទាំងបច្ច័យមួយចំនួនសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់នៅក្នុងអាស្រមអរិយសមាធិ។ ព្រះសង្ឃលោកអាចារ្យ គណៈកម្មការ និងប្រជាពុទ្ធិបរិស័ទ្ធចំណុះ អាស្រមអរិយសមាធិ បង្ហាញស្នាមញញឹមរីករាយជាពន់ពេក និងអរព្រះគុណចំពោះទឹកព្រះទ័យរបស់ព្រះមហាសង្ឃរាជដែលបានយកព្រះទ័យទុកដាក់ជួយទំនុកបម្រុង។

អត្ថបទដោយ៖ cambodia-nation-media