ត្រីមាសទី១ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ២១១ ០៥៨ តោន គិតជាទឹកប្រាក់ បានចំនួន ១៦០.៥១ លានដុល្លារសហរដ្ឋអាមេរិក
ក្នុងរយៈពេល ត្រីមាសទី១ នៃឆ្នាំ ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ២១១ ០៥៨ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៥ បានបរិមាណអង្ករចំនួន ១០៦ ៥១៣ តោន គិតជាទឹកប្រាក់ចំនួន ៨៤.៨៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៣៧ ៨២១ តោន គិតជាទឹកប្រាក់ចំនួន ២២.៥៩ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៤ ប្រទេសបានបរិមាណចំនួន ៣៤ ៩២៣ តោន គិតជាទឹកប្រាក់ចំនួន ២៤.៩៥ លានដុល្លារ សហរដ្ឋអាមេរិក និងទៅកាន់គោលដៅ២៤ប្រទេសផ្សេងទៀត មាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន បានចំនួន៣១ ៨០១ តោន គិតជាទឹកប្រាក់ចំនួន ២៨.១៤ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៨១.៣៨% ប្រភេទអង្ករសគ្រាប់វែង ១៣.៦០% អង្ករចំហ៊ុយ ២.៦០% អង្ករសរីរាង្គចំនួន ១.៩៣% និងអង្ករផ្សេងៗចំនួន ០.៤៩% ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៤៤៤ ៥២៤ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៥៧៥. ៣២ លានដុល្លារសហរដ្ឋអាមេរិក ៕
អត្ថបទដោយ៖ cambodia-nation-media