រយៈពេលជាង២សប្តាហ៍កន្លងមកនេះ អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃកើនឡើងដល់ ២៣នាក់ និងមនុស្ស៧១នាក់ទៀត នៅតែស្ថិតក្នុងការរុករកបន្តពីភ្នាក់ងារជួយសង្គ្រោះជាតិថៃ និងក្រុមជួយសង្គ្រោះសហរដ្ឋអាម៉េរិក។ នេះបើតាមការឱ្យដឹងរបស់យោធាជួយសង្គ្រោះរដ្ឋាភិបាលថៃ។
បេសកម្មរុករករបស់កងកម្លាំងជួយសង្គ្រោះថៃ នៅតែបន្តជាមួយក្តីសង្ឃឹមថានឹងមានអ្នកនៅរស់រានមានជីវិត។ អេស្កាវ៉ាទ័រ សុនខ និងឧបករណ៍ជួយសង្គ្រោះមានច្រើនប្រភេទដើម្បីត្រួសត្រាយផ្លូវ ក្នុងគំនរបាក់បែកនៃអគារសវនកម្មរដ្ឋថៃ ដែលមានកំពស់ ៣០ជាន់ដួលររលំដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅមានកម្រិត ៧.៨រ៉ិចទ័រ។
សូមរំលឹកផងដែរថា គ្រោះមហន្តរាយដ៏កាចសាហាវ បានវាយប្រហារក្រុងធំៗចំនួន៣ របស់ប្រទេសមីយ៉ាន់ម៉ា មានដូចជា ណៃពិដោរ សាយហ្គន និងម៉ាន់ដេឡេ ធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ា ប្រមាណជាង៣០០០នាក់បានបាត់បង់ជីវិត និងរាប់រយនាក់ទៀតកំពុងបាត់ខ្លួន៕