ព្រះសង្ឃ ១៣០អង្គ និងសាច់ញាតិប្រមូលផ្តុំប្រារព្ធពិធីបុណ្យដល់អ្នកស្លាប់ដោយគ្រោះរញ្ជួយដី

 សង្គម
 ១១ មេសា ២០២៥
 71
ព្រះសង្ឃប្រមាណ ១៣០អង្គ និងពលរដ្ឋថៃ ប្រមូលផ្តុំគ្នាប្រារព្ធពិធីសូត្រធម៌ធ្វើបុណ្យ ដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតដោយការបាក់រលំអគារសវនកម្មរដ្ឋថៃ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយសារគ្រោះរញ្ជួយដី កាលពីថ្ងៃទី២៨ មីនា កន្លងទៅ។
គិតមកត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ជាង២សប្តាហ៍ហើយដែលគ្រោះរញ្ជួយដីដ៏កាចសាហាវដែលបានវាយប្រហារកណ្តាលប្រទេសមីយ៉ាន់ម៉ា និងបានជះឥទ្ធិលពលមកដល់ទីក្រុងបាងកក ប្រទេសថៃ។ ចំហាយគ្រោះរញ្ជួយបានធ្វើឱ្យអគារសវនកម្មរដ្ឋថៃ មានកម្ពស់៣០ជាន់ បានបាក់ដួល នឹងបានសម្លាប់មនុស្សជាង ២០នាក់ និង៧១នាក់នៅតែបន្តបាត់ខ្លួន៕

អត្ថបទដោយ៖ cambodia-nation-media