កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥របស់ការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត និងក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ក្រុមទី២

 សង្គម
 ១១ មេសា ២០២៥
 91
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ត ឡាវ វ៉ាន់ ប្រធានសមាគម អ.ម.ត បានកោតសរសើរ យ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាសហសេវិក និងសហការីទាំងអស់ នៃក្រុមការងារការិយាល័យ កិច្ចការនិស្សិតក្រៅប្រទេស និងក្រុមការងារ គ្រប់គ្រងនិស្សិត អ.ម.ត (ក្រុមទី២) ដែលបានប្តេជ្ញាចិត្ត និងលះបង់ពេលវេលា ធនធាន កម្លាំងកាយចិត្ត ក្នុងរយៈពេល ១ឆ្នាំពេញនៃឆ្នាំ២០២៤ និងនាពេលកន្លងមក ដើម្បីចូលរួមចំណែកជាមួយនឹងបេសកកម្មដ៏ថ្លៃថ្លារបស់ សមាគម អ.ម.ត ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិត ប្រកបដោយគុណធម៌ និងមេត្តាធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត៕

អត្ថបទដោយ៖ cambodia-nation-media