បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ត្រៀមកម្លាំង និងមធ្យោបាយរួចជាស្រេច ដើម្បីចុះជួយប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យកើតឡើង និងថែរក្សាសន្តិសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
លោកឧត្តមសេនីយ៍ទោ ស៊ុ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកបានឱ្យដឹងថាបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ត្រៀមកម្លាំង និងមធ្យោបាយរួចជាស្រេច ដើម្បីចុះជួយប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យកើតឡើង និងថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោក ឧត្តមសេនីយ៍ទោ ស៊ុ សំណាង បានផ្តាំផ្ញើឱ្យ នាយ និងពលទាហានទាំងអស់ ដែលជាកម្លាំងអន្តរាគមន៍ និងកម្លាំងត្រៀមប្រយុទ្ធ ត្រូវប្រចាំការជាប់ជាប្រចាំ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បី
ត្រៀមទទួលបទបញ្ជាពីថ្នាក់លើ និងសំណូមពររបស់ប្រជាពលរដ្ឋ នៅពេលមានហេតុការកើតឡើងជាយថាហេតុ ធ្វើយ៉ាងណាអន្តរាគមន៍ឱ្យបានលឿន និងមានប្រសិទ្ធិភាពខ្ពស់៕
អត្ថបទដោយ៖ cambodia-nation-media