នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បង្ក្រាបបានជនសង្ស័យជាមុខសញ្ញាឆក់៤នាក់ ៣ករណីផ្សេងគ្នា

 សង្គម
 ១១ មេសា ២០២៥
 133
លោកវរសេនីយ៍ទោ អ៊ុក ចំរើន នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារពីលោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ម៉ម សាវន នាយកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំកំលាំងចុះបង្ក្រាបដោយផ្ទាល់ នឹងបានឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ ដែលតែងតែធ្វេីសកម្មភាព សកម្ម (ឆក់ )ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមបណ្តាលមូលដ្ឋានរាជធានីភ្នំពេញ នៅវេលាទាបភ្លឺ។ បើតាមប្រភពបានឱ្យដឹងថាជនសង្ស័យទាំង ៤នាក់ ១-ឈ្មោះ សុឹម សំណាង ហៅ ណាងអូរ ភេទប្រុស អាយុ៣០ឆ្នាំ , ២-ឈ្មោះ ជិន រស្មី ហៅ មុី ភេទប្រុស អាយុ៣២ឆ្នាំ , ៣-ឈ្មោះ ប្រាក់ បញ្ញា ហៅនិត ភេទប្រុស អាយុ៣៣ឆ្នាំ ,៤-ឈ្មោះ រ៉ា វិរះ ហៅរាជ ភេទប្រុស អាយុ៣១ឆ្នាំ។ ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន ដោយករណីទី១ :(ឆក់ទូរសព្ទ័ដៃ) នៅចំនុចមុខផ្ទះអានីកាត់ដេរ  ផ្លូវ៥៩៨ សង្កាត់ បឹកកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពី ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង ១១:២០នាទី ។ ករណីទី២:(ឆក់ទូរសព្ទ័ដៃ) នៅចំនុច សាលាសំពៅមាស ផ្លូវ ១៦១ ភូមិទី៤ សង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពី ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង ៤:២០នាទី ។ ករណីទី៣ (ឆក់ទូរសព្ទ័ដៃ) នៅចំណុច  ផ្លូវ៦៣ កែង២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពី ថ្ងៃទី១០ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៣:២០នាទី។ មន្ត្រីជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល កំពុងស្រាវជ្រាវបន្តយកបក្សពួកសេសសល់បន្តទៀត។ចំពោះមុខសញ្ញាសេសសល់ និងរត់គេចខ្លួន ដែលមានក្នុងសកម្មភាព (ឆក់ទូរសព្ទ័ដៃ) សមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ប្រភព៖P99

អត្ថបទដោយ៖ cambodia-nation-media