កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក្រោមអធិបតីភាព ឯកឧត្តមប្រធាន ហួត ហាក់

 សង្គម
 ១០ មេសា ២០២៥
 168
ឯកឧត្តម ហួត ហាក់ ប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បាន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ។ ពិធីនេះក៍មានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល និងក្រុមការងារចំពោះកិច្ចផងដែរ ក្នុងគោលបំណងបន្តពិភាក្សា និងតាមដានវឌ្ឍនភាពការងារដែលបានដាក់ចេញ ដើម្បីពង្រឹងប្រសិទ្ធភាពអង្គភាពផ្ទៃក្នុង សំដៅសម្រេចឱ្យបានតាមផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជា៕

អត្ថបទដោយ៖ cambodia-nation-media