ម្ចាស់ផ្ទះក្រុមអ្នកមានបុណ្យ FC Barcelona ក្រសោបជ័យជំនះក្នុងការប្រកួតជើងទី១ របស់គេដោយបំបាក់ក្រុមភ្ញៀវ Borussia Dortmund មកពីទឹកដីអាល្លឺម៉ង់ ក្នុងលទ្ធផល ៤-០ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ UFFA Champion League។
៤គ្រាប់សម្រាប់ក្រុមម្ចាស់ផ្ទះ FC Barcelona អាចថាគ្រប់គ្រាន់ក្នុងការកក់សំបុត្រធ្វើដំណើរទៅវគ្គបន្ទាប់។ គ្រាប់បាល់ទី១របស់គេកើតឡើងដោយខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីល Raphinha នៅនាទី២៥។ ឈានដល់វគ្គទី២ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Robert Lewandoski បង្កើតឱកាសរកបាន២គ្រាប់ម្នាក់ឯងពោលនៅនាទី៤៦ និងនៅនាទី៦៦។ គ្រាប់ទី៤ រកបានដោយខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់អេស្ប៉ាញ Lamine Yamal បញ្ចប់ទីបានសម្រេចនៅនាទី៧៧។
យ៉ាងណាសម្រាប់ក្រុម Borussia Dortmund របស់អាល្លឺម៉ង់ ត្រូវការបង្កើតរឿងចម្លែកមួយនាសប្តាហ៍ក្រោយដែលជាការប្រកួតជើងទី២ ក្នុងទឹកដីរបស់ខ្លួន នាកីឡដ្ឋាន Signal Iduna Park ក្រុងDortmund ប្រទេសអាល្លឺម៉ង់។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
រាត្រីជាមួយគ្នាក្រុមអ្នកមានលុយរបស់បារាំង Paris Saint Germain បានយកឈ្នះលើក្រុម Aston Villa មកពីចក្រភពអង់គ្លេស ក្នុងលទ្ធផល ៣១។ ៣គ្រាប់របស់ PSG រកបានដោយខ្សែប្រយុទ្ធ Disire Doue នៅនាទី៣៩។ លុះចូលដល់វគ្គទី២ ខ្សែប្រយុទ្ធ Khvicha Kvaratskhelia បញ្ចប់ទីបានគ្រាប់ទី២ នៅនាទី៤៩ និងគ្រាប់ទី៣ រកបានដោយខ្សែការពារស្លាបឆ្វេង Nuno Mendes។
សម្រាប់ក្រុមភ្ញៀវមាន ១គ្រាប់វិញដែរដែលបញ្ចប់ទីបានយ៉ាងល្អដោយខ្សែបម្រើប្រយុទ្ធ Morgan roger ធ្វើបាននៅនាទី៣៥។ ប្រកួតជើងទី២ នឹងធ្វើឡើងនៅកីឡដ្ឋាន Villa Park ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥៕