ព្រឹត្តិការណ៍ជិះកង់ ដើម្បីកុមារកម្ពុជា ពីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប ក្នុងចម្ងាយផ្លូវ ៣១០គីឡូម៉ែត្រជាថ្មី
សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានប្រកាសនឹងរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីកុមារកម្ពុជា ពីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប ក្នុងចម្ងាយផ្លូវ ៣១០គីឡូម៉ែត្រជាថ្មី នាថ្ងៃទី៣១ ខែឧសភាខាងមុខ ដើម្បីកៀគរថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា សម្រាប់ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍ជិះកង់ដើម្បីសប្បុរសធម៌នេះ ចាប់ផ្ដើមទទួលហើយ ដោយកីឡាករ-កីឡាការិនីម្នាក់ៗ ត្រូវបង់ថវិកាចំនួន ២៥ដុល្លារ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣០ ខែមេសាខាងមុខ៕
អត្ថបទដោយ៖ cambodia-nation-media