ឯកឧត្តម ប៉ុន សុខ ប្រគល់សម្ភារៈកីឡាជូនសាលាគំរូ ១៧មុខនៅខេត្តព្រះសីហនុ

 កីឡា
 ០៩ មេសា ២០២៥
 21
ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញសំណេះសំណាល និងប្រគល់សម្ភារកីឡាចំនួន ១៧មុខ ដល់សាលារៀនគំរូចំនួន៩ នៅខេត្តព្រះសីហនុ។ សាលាបឋមសិក្សាចំនួន ០៦ និងវិទ្យាល័យចំនួន ០៣ ដែលសម្ភារប្រគល់ជូនរួមមាន បាល់ទាត់, បាល់ទះ, បាល់បោះ, សំណាញ់បាល់ទាត់, សំណាញ់បាល់ទះ, សំណាញ់បាល់បោះ, កញ្ច្រែងបាល់បោះ, កោណធំ, កោណតូច, ក្រូណូម៉ែត្រ, ខ្សែលោតអន្ទាក់, ស្នរ, ប៉េតង់, ដុំដែក, ធុងបាស់, រ៉ាកែតវាយកូនឃ្លីលើតុ, និងតុវាយកូនឃ្លីលើតុ។
ពិធីសំណេះសំណាល និងចែកសម្ភារកីឡានេះដែរធ្វើឡើងនៅវិទ្យាល័យហ៊ុន សែន មិត្តភាព ក្នុងខេត្តព្រះសីហនុ។ នាពិធីសំណេះសំណាលនោះដែរក៏មានការចូលរួមពីសំណាក់ លោក ឈុន ចាន់ធូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា, លោក ធិន វិចិត្រ ប្រធានស្តីនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា, លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តព្រះសីហនុ លោក ម៉ាង វិបុល អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត និងក្រុមការងារ ព្រមទាំងលោក លោកស្រី ដែលជានាយក នាយករង លោកគ្រូ អ្នកគ្រូ តំណាងសាលារៀនគំរូ ក្នុងខេត្តព្រះសីហនុ៕

អត្ថបទដោយ៖ cambodia-nation-media