៣ខែដំបូង កម្ពុជាទទួលបានគម្រោងវិនិយោគ១៧២ ក្នុងទុនប្រមាណ២,៥ពាន់លានដុល្លារ

 សង្គម
 ០៩ មេសា ២០២៥
 143
ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួនប្រមាណជិត ១២ម៉ឺនកន្លែង។ នេះបើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។ សូមបញ្ជាក់ផងដែរថា ត្រីមាសទី១ ឆ្នាំ២០២៥នេះ ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មមានរហូតដល់១,២ប៊ីលានដុល្លារ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មាន២១៥លានដុល្លារ។ក្នុងនោះ ប្រភពទុនវិនិយោគកម្ពុជាមាន ៥៣,០៨% ចិនឈានមុខលំដាប់ទី២ មាន៤០,៥៤%៕

អត្ថបទដោយ៖ cambodia-nation-media