ឆ្នាំ២០២៦នេះ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំរាប់កម្ពុជា ធ្វើឡើងក្រោមប្រធានបទ[ រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត]

 សង្គម
 ២៥ មិថុនា ២០២៦
 125

ប្រទេសកម្ពុជា បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃ២៦មិថុនា  ឆ្នាំ២០២៦ នៅសាលមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មែនទែនទៅ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំរាប់កម្ពុជា បានជ្រើសរើសយកថ្ងៃទី២៥ខែមិថុនា ដើម្បីប្រារព្វទិវានេះជាផ្លូវការ បានន័យថាមុនមួយថ្ងៃ ដែលទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្លូវការ នាថ្ងៃទី២៦មិថុនា ស្អែកនេះ ក្រោមប្រធានបទ [រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត]។

សូមបញ្ជាក់ផងដែរថា៖ គោលបំណងចម្បងនៃទិវានេះ គឺដើម្បីពង្រឹងសកម្ម ភាព និងកិច្ចសហប្រតិបត្តិការក្នុងការសម្រេចបាននូវគោលដៅនៃសង្គមអន្តរជាតិមួយដែលគ្មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ វាក៏ជាឱកាសមួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃគ្រឿងញៀនមកលើសុខភាព បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។
ហើយ «គោលបំណងនៃការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» នេះក៏ដើម្បីជាការដាស់តឿន និងផ្សព្វផ្សាយដល់សាធារណជនអោយជ្រាប់កាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន និងការលុបបំបាត់គ្រឿងញៀនចេញពីសហគមន៍៕

អត្ថបទដោយ៖ cambodia-nation-media