មោទកភាព!កម្ពុជាឈ្នះមេដាយ ០៣គ្រឿង ពីព្រឹត្តិការណ៍តេក្វាន់ដូនិម្មិតអាស៊ានលើកទី១ នៅម៉ាឡេស៊ី 

 សង្គម
 2 ថ្ងៃមុន
 38

ថ្លែងនាពេលមកដល់មាតុភូមិវិញ លោក ជាតិ ខេមរា គ្រូបង្វឹក និងជាប្រធានប្រតិភូកីឡាតេក្វាន់ដូ-WTកម្ពុជា បានមានប្រសាសន៍ថា ការទទួលបានមេដាយចំនួន ០៣គ្រឿងពីព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ (THE 1st ASEAN VIRTUAL TAEKWONDO CHAM PIONSHIPS 2026) នៅប្រទេសម៉ាឡេស៊ី ជាកាដូដ៏ពិសិដ្ឋសម្រាប់ត្រៀមខ្លួនឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣៤។
 
គ្រូបង្វឹករូបនេះបានបន្តថា ការចូលរួមលើកដំបូងរបស់កម្ពុជា ក្នុងឆ្នាំនេះជាការដកស្រង់បទពិសោធសមតត្ថភាប បច្ចេកទេស របស់អត្តពលិកវ័យក្មេងកម្ពុជា ដើម្បីត្រៀមខ្លួនឆ្ពោះទៅព្រឹត្តិការណ៍ធំៗនាពេលខាងមុខ។
សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មាន៦ប្រទេសចូលរួម ខេមរសហព័ន្ធតេក្វាន់ដូកម្ពុជា បានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៦រូប ជាលទ្ធផលកម្ពុជាទទួលបានមេដាយសរុបចំនួន០៣គ្រឿង ក្នុងនោះមាន ប្រាក់០២ និងសំរឹទ្ធ០១។
 
កីឡាការិនី លន់ ករុណ រកបានមេដាយប្រាក់០១គ្រឿង, កីឡាករ ពៅ ឧត្តម រកបានមេដាយប្រាក់ ០១គ្រឿង និងមេដាយសំរឹទ្ធ រកបានដោយកីឡាការិនី ឈឿង ស្រីអូន៕

អត្ថបទដោយ៖ cambodia-nation-media