CMAC បង្ហាញភស្តុតាងគ្រាប់បែក MK-84 ទម្ងន់ជិត ១ តោនពីសង្គ្រាមកម្ពុជា-ថៃ
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហាញសំណល់គ្រាប់បែកប្រភេទ MK-84 ដែលមានទម្ងន់ជិត ១,០០០ គីឡូក្រាម (ជិត ១ តោន) ជាភស្តុតាងពិតប្រាកដនៃសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា កាលពីពេលថ្មីៗនេះ។
យោងតាមប្រភពព័ត៌មាន គ្រាប់បែកនេះមានប្រវែងប្រមាណ ៣.៥ ម៉ែត្រ និងមានជាតិផ្ទុះជាង ៥០០ គីឡូក្រាម ដែលត្រូវបានផលិតដោយឧស្សាហកម្មយោធាអ៊ីស្រាអែល កាលពីឆ្នាំ ១៩៩៦។ គ្រាប់បែកប្រភេទនេះត្រូវបានទម្លាក់ដោយយន្តហោះ F-16 របស់កងទ័ពអាកាសសៀម មកលើភូមិថ្មដូន ឃុំគោកមក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្នុងអំឡុងសង្គ្រាមរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥។
បច្ចុប្បន្ន ក្រុមជំនាញបានធ្វើប្រតិបត្តិការដោះបន្សាប និងរក្សាទុកសំណល់គ្រាប់បែកនេះជាភស្តុតាងសម្រាប់បង្ហាញពីមរតកប្រវត្តិសាស្ត្រនៃសង្គ្រាម និងការឈ្លានពាន។



អត្ថបទដោយ៖ cambodia-nation-media