MLBB៖ កម្ពុជា កក់កៅអីព្រឹត្តិការណ៍អាស៊ីលើកទី២០ នៅជប៉ុន

 សង្គម
 0 ម៉ោងមុន
 14

ដោយ៖ហៀក ឆក
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជាអ្នកចម្បាំងអង្គរ (Angkor Warriors) ទទួលបានសំបុត្រសម្រាប់ដំណើរទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ (Asian Games 2026)  នៅប្រទេសជប៉ុន បន្ទាប់ពីឆ្លងផុតវគ្គជម្រុះតាមតំបន់ ជាមួយលទ្ធផលដ៏គាប់ប្រសើរ។
 
ប្រកួតដំបូងកម្ពុជា វាយបកយកឈ្នះ មីយ៉ាន់ម៉ា ជាមួយលទ្ធផល ២-១ និងបន្តឈ្នះដាច់លើក្រុមជម្រើសជាតិវៀតណាម ២-០។ អ្វីដែលកាន់តែអស្ចារ្យ គឺក្រុមអ្នកចម្បាំងអង្គរ បានវាយបកយកឈ្នះលើក្រុម The Sky king ហ្វីលីពីន ២-១។ គួរឱ្យដឹងថា កីឡាអេឡិចត្រូនិក ហ្វីលីពីន គឺជាក្រុមដែលអាច់និយាយបានថាខ្លាំងស្ទើរតែគ្រប់ព្រឹត្តិការណ៍ប្រកួត មិនថាដៃ Jungle, Tank, Masman, Mage និងFighter នោះទេ ប្រទេសនេះតែងតែមានធនធានល្អៗជាច្រើន និងប្រជែងបានពានរង្វាន់ជាច្រើនពីវិញ្ញាសា Mobile Legend។
 
យ៉ាងណាក្រុមកម្ពុជា នៅតែធ្វើបានល្អសម្រាប់ប្រកួតបន្ទាប់របស់គេ ដោយបានយកឈ្នះក្រុមសិង្ហបុរី ២-០។ ជ័យជម្នះនេះ ជួយឱ្យក្រុមកម្ពុជា ទទួលបានសំបុត្រកក់កៅអីសម្រាប់ព្រឹត្តិការណ៍ Asian Games 2026 នៅប្រទេសជប៉ុន ទោះបីជាក្រុមកម្ពុជានៅសល់ ៣ប្រកួតក្នុងដៃទៀតក៏ដោយ។
 
សូមបញ្ជាក់ថា ប្រកួតបន្ទាប់កម្ពុជា នឹងត្រូវតតាំងគ្នាជាមួយក្រុមខ្លាំង ម៉ាឡេស៊ី នៅម៉ោង ២និង១៤នាទីរសៀល រួចបន្តជួបឡាវ នៅម៉ោង ៤ល្ងាច និងចុងក្រោយជួបក្រុមខ្លាំងឥណ្ឌូណេស៊ី នៅម៉ោង ៧យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦៕

អត្ថបទដោយ៖ cambodia-nation-media