ប្រមុខរដ្ឋស្តីទី ទទួលជួបសម្តែងការគួរសមជាមួយអនុប្រធានទី៣នៃអង្គភាពកិច្ចសហប្រតិបត្តិការអន្តរសភាឥណ្ឌូណេស៊ី

 សង្គម
 0 ម៉ោងមុន
 13

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Henock Puraso អនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភា នៃសភាតំណាងតំបន់សាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។​​​​
 
ជំនួបសម្តែងការគួរសមនេះ ត្រូវបានធ្វើឡើងនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យអន្តរសភារវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី ឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត។

អត្ថបទដោយ៖ cambodia-nation-media