វិទ្យាល័យច្បារអំពៅ ហាមសិស្សថ្នាក់ទី១២ គូសវាសលើអាវនិងព្រមានលុបឈ្មោះចេញពីបញ្ជីប្រលងបាក់ឌុប

 សង្គម
 ១៧ មិថុនា ២០២៦
 1658

យោងតាមការព្យាករណ៍អាកាសធាតុលើកទី២ របស់ក្រសួងធនធានទឹក និងឧតុនិយម រដូវវស្សាឆ្នាំ២០២៦ អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី២ នៃខែតុលា ដែលលឿនជាងធម្មតា និងលឿនជាងឆ្នាំ២០២៥ ចំនួន២សប្តាហ៍។ ការប្រែប្រួលនេះបណ្តាលមកពីឥទ្ធិពលនៃបាតុភូត El Niño ដែលនឹងបន្តកើនឡើងដល់កម្រិត ១០០ភាគរយ ក្នុងខែកក្កដា និងឈានដល់កម្រិតអតិបរមានៅខែវិច្ឆិកា ឆ្នាំ២០២៦។

នៅក្នុងស្ថានភាពសកលបែបនេះ កម្ពុជានឹងជួបកូនរដូវប្រាំងនៅក្នុងសប្តាហ៍ទី១ នៃខែសីហា ដែលអាចមានរយៈពេលប្រហែលពីរសប្តាហ៍។ ចំពោះសីតុណ្ហភាពវិញ គឺមានការកើនឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងខ្ពស់ជាងឆ្នាំ២០២៥ ដោយសីតុណ្ហភាពមធ្យមអតិបរមាអាចឡើងដល់ ៣៧អង្សាសេ។
ទោះបីជាស្ថានភាពទឹកភ្លៀងមានរបាយរាយប៉ាយបានល្អប្រហាក់ប្រហែលនឹងឆ្នាំ២០២៥ ក៏ដោយ ក៏ក្រសួងបានក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើន។ ទន្ទឹមនឹងនេះ អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវបានអំពាវនាវឱ្យចាត់វិធានការរក្សាទុកទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹកសម្រាប់រដូវប្រាំងខាងមុខ។

អត្ថបទដោយ៖ cambodia-nation-media