សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីបើក”មហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ នៅខេត្តសៀមរាប

 សង្គម
 1 ថ្ងៃមុន
 4

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា អញ្ជើញជាអធិបតីពិធីបើក “មហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦” ដែលប្រារព្ធធ្វើឡើងនៅអគារសុខា ខេត្តសៀមរាប។
មហាសន្និបាតខាងលើនេះធ្វើឡើង ក្រោមប្រធានបទ "យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព"។






អត្ថបទដោយ៖ cambodia-nation-media