សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពង្រឹងការងារមូលដ្ឋាននៅខេត្តកណ្តាលដែលជាខេត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់

 សង្គម
 7 ថ្ងៃមុន
 40

នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តកណ្តាល ប្រមាណ ១,០០០នាក់។ នេះជាជំនួបលើកទី១២ ក្នុងដំណើរចុះមូលដ្ឋាននៅតាមបណ្តាខេត្តនានា (ខេត្តទី១៣) ដែលបានចាប់ផ្តើមកាលពីចុងខែមេសាកន្លងទៅ។


 
សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជំរុញប្រសិទ្ធភាពការងារ ព្រមទាំងក្រើនរំឭកដល់មន្ត្រីមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងដោះស្រាយរាល់ក្តីកង្វល់របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។



ខេត្តកណ្តាល គឺជាខេត្តយុទ្ធសាស្ត្រដ៏សំខាន់ដែលព័ទ្ធជុំវិញរាជធានីភ្នំពេញ និងមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម ឧស្សាហកម្ម សំណង់ និងទេសចរណ៍។ ក្រោមការទាក់ទាញវិនិយោគ ខេត្តកណ្តាលទទួលបានគម្រោងអនុម័តពី CDC និងអនុគណៈកម្មការវិនិយោគខេត្ត សរុបចំនួន ៣២៣ គម្រោង ក្នុងទំហំទុនវិនិយោគជាង ៣,២ ប៊ីលីយេន (ពាន់លាន) ដុល្លារអាមេរិក។ បច្ចុប្បន្ន ខេត្តមានរោងចក្រ សហគ្រាស និងគ្រឹះស្ថានសរុប ២ ១០៩ មូលដ្ឋាន ដោយផ្តល់ការងារជូនកម្មករ និយោជិតប្រមាណ ២៥ ម៉ឺននាក់។
 


ឆ្លុះបញ្ចាំងពីវឌ្ឍនភាពនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់ខេត្តកណ្តាល សម្រេចបានរហូតដល់ ៤ ២៥៩ លានដុល្លារអាមេរិក ដោយរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ៦,៣% ក្នុងមួយឆ្នាំ ដែលក្នុងនោះវិស័យឧស្សាហកម្មឈានមុខគេរហូតដល់ ៤៥% តាមដំណើរបន្ទាប់ដោយកសិកម្ម ២៩% និងសេវាកម្ម ២៦%៕

អត្ថបទដោយ៖ cambodia-nation-media