លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាអញ្ជើញចូលរួមបើកសម្ពោធក្លឹបចំបាប់ព្រះធាតុជាផ្លូវការនៅខេត្តពោធិ៍សាត់

 សង្គម
 ០៥ មិថុនា ២០២៦
 38

ខេត្តពោធិ៍សាត់ ៖នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា តំណាងឲ្យលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានអញ្ជើញអធិបតីក្នុងពិធីបើកសម្ពោធក្លឹបចំបាប់ព្រះធាតុ និងការប្រកួតកីឡា ចំបាប់ដើម្បី ជាផ្លូវការដែលមានទីតាំងនៅ ភូមិឥន្ធ្យា ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាកន្លែងសម្រាប់បណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយលើប្រភេទកីឡាចំបាប់ ។

ក្លឹបចំបាប់ព្រះធាតុបានរៀបចំការប្រកួត ដើម្បីអបអរសាទរពិធីសម្ពោធក្លឹបនៅថ្ងៃទី ៤ និងទី៥ ខែមិថុនា ឆ្នាំ២០២៦ ហើយថ្ងៃទី៥ ។ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានឧបត្ថម្ភទាំងស្រុងលើការកសាងក្លឹបចំបាប់ព្រះធាតុនេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាក៏បានឧបត្ថម្ភថវិកាដល់ក្លឹបចំនួន ២លានរៀលដែរ។

       

អត្ថបទដោយ៖ cambodia-nation-media