ពិភពលោក ព្រួយបារម្ភចំពោះស្ថានការណ៍សង្គ្រាមកាន់តែក្តៅគគុក!

 សង្គម
 1 ថ្ងៃមុន
 45

​ការឈ្លានពានរបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ កំពុងបន្តពង្រីកវិសាលភាពកាន់តែធំឡើងៗ ដែលកំពុងទាក់ទាញការចាប់អារម្មណ៍ និងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិជុំវិញពិភពលោក។

​ខណៈពេលដែលស្ថានការណ៍វាយប្រហារតាមអាកាស និងការប៉ះទង្គិចគ្នានៅតាមព្រំដែនកំពុងបន្តកើតមានឡើង ពិភពលោកទាំងមូលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះជំហានបន្ទាប់របស់អ៊ីរ៉ង់ និងបណ្តាប្រទេសមហាអំណាច។

អ៊ីរ៉ង់ បង្ហាញការមិនពេញចិត្តចំពោះទង្វើរបស់យោធាអ៊ីស្រាអ៊ែល ដែលបន្តឈ្លានពាន ប៉ាឡេស្ទីន និងលីបង់ ដែលនាំឱ្យមានវិនាសកម្មជាច្រើនដល់ពលរដ្ឋក្នុងតំបន់។

អត្ថបទដោយ៖ cambodia-nation-media