ស្វាយរៀង ខាប់នារី ៖ ស្វារៀង ប៉ះ សសយក ស្រុកកំពង់រោទិ៍ បើកឆាកថ្ងៃដំបូង
ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ស្វាយរៀង ខាប់ ផ្នែកនារី លើកទី២ ឆ្នាំ២០២៦ វិលត្រលប់មកវិញហើយ ដោយមានក្រុមខ្លាំងៗជាច្រើន នឹងបើកយុទ្ធនាការប្រជែងពានរង្វាន់មួយនេះ។ រសៀលថ្ងៃទី៣១ ឧសភា នេះមាន៣គូដែលត្រូវបើឆាកប្រយុទ្ធគ្នា នាទីលានបាល់ទាត់វិទ្យាល័យហ៊ុន សែន ស្វាយរំពារ។


ប្រកួតថ្ងៃបើកឆាកដំបូង ក្រុមបាល់ទាត់នារី ព្រះខ័នរាជស្វាយរៀង នឹងត្រូវស្វាគមន៍ ក្រុមបាល់ទាត់នារី សសយក ស្រុកកំពង់រោទិ៍ នៅម៉ោង៨ព្រឹក មុន សសយក ស្រុករមាសហែក តទល់ជាមួយក្រុម សសយក ស្រុកស្វាយទាប នៅម៉ោង ១៣ និង៤៥នាទីរសៀល ។ ចំនែកមួយគូរទៀត វិទ្យាល័យ ព្រះពន្លា នឹងត្រូវជួបក្រុម CRS Sport នៅម៉ោង ១៥ និង៤៥នាទីរសៀល។



បើតាមគណៈកម្មការរៀបចំការប្រកួត ពានរង្វាន់បាល់ទាត់ ស្វាយរៀង ខាប់ ផ្នែកនារី លើកទី២ មានក្រុមបាល់ទាត់នារីចំនួន ៧ មកពីបណ្តាស្រុកនៅទូទាំងខេត្តស្វាយរៀង ចូលរួមប្រកួតប្រជែងក្នុងនោះរួមមាន សសយក ស្រុករមាសហែក, CRS SPORT, សសយក ស្រុកកំពង់រោទិ៍, សសយក ស្រុកស្វាយទាប, ព្រះខ័នរាជស្វាយរៀង, ធូប្រាឌឺ បាវិត, និង វិទ្យាល័យព្រះពន្លា។ (ដកស្រង់ពី កម្ពុជាថ្មី)

គួររំលឹកថា កាលពីរដូវកាលទី១ ឆ្នាំ ២០២៤ ក្រុមបាល់ទាត់នារី សសយក ស្រុករំដួល បានគ្រងជើងឯកស្វាយរៀងខាប់ ផ្នែកនារី បន្ទាប់ពីបានយកឈ្នះលើក្រុមបាល់ទាត់នារី សសយក ស្រុកស្វាយទាប ដោយការទាត់ប៉េណាល់ទីកាត់សេចក្តី ៦-៥ បន្ទាប់ពីស្មើគ្នា ២-២៕
អត្ថបទដោយ៖ cambodia-nation-media