ប្រមុខការទូតកម្ពុជា-ថៃ និងប៉ះគ្នាកិច្ចប្រជុំបើកចំហ កម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ នៅ UN
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

រីឯរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាក់ ផួងគិតកែវ ក៏បានដឹកនាំប្រតិភូទៅចូលរួមដែរ ដោយតបតាមការអញ្ជើញរបស់ភាគីចិន ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.)។
កិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។



មុនពេលចេញដំណើររដ្ឋមន្ត្រីការបរទេសថៃឆ្លៀតរិះគន់កម្ពុជាដែលបានលើកឡើងអំពីការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា និងបានបង្កឲ្យពលរដ្ឋជាងកន្លះលាននាក់ភៀសចេញពីលំនៅដ្ឋាន៕
អត្ថបទដោយ៖ cambodia-nation-media