សកម្មភាពជំរឿនមន្ត្រីជាក់ស្តែងតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះក្រសួងការបរទេស

 សង្គម
 ២២ ឧសភា ២០២៦
 34
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះពិនិត្យសកម្មភាពជំរឿនមន្ត្រីជាក់ស្តែងតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នៅក្នុងដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារនៅតាមអង្គភាពចំណុះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយបានចូលរួមសហការអនុវត្ត និង បង្ហាញខ្លួន ក្នុងពេលចុះធ្វើជំរឿន ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬលិខិតឆ្លងដែព្រះរាជាណាចក្រកម្ពុជាច្បាប់ដើម តាមការកំណត់របស់គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាក្រសួងទី៧ ដែលគណៈ កម្មការជំរឿនបានធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួងពាណិជ្ជកម្ម៕

អត្ថបទដោយ៖ cambodia-nation-media