ពិធីសម្ពោធជាផ្លូវវការ អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

 សង្គម
 ២១ ឧសភា ២០២៦
 36
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនេះ មានទីតាំងស្ថិតនៅសង្កាត់ជ្រោយចង្វារ តំបន់អភិវឌ្ឍន៍ OCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ កម្ពុជាត្រូវបានមើលជើញថា សម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានកំណើនចំណូលពន្ធបានល្អប្រសើរ​។ ការវិវត្តជាវិជ្ជមាននេះ តម្រូវឱ្យមានការពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងទំហំការងារ និងនិរន្តរភាពជាតិ ជាក់ស្តែងសមិទ្ធផលអគារទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋានពន្ធដារត្រូវបានសាងសង់ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីអាចគាំទ្រដល់ការប្រមូលចំណូល ការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងការបន្តកែទម្រង់រដ្ឋបាល សារពើពន្ធឱ្យកាន់តែមានភាពទំនើប វិជ្ជាជីវៈខ្ពស់ និងឆ្លាតវៃ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។ សមិទ្ធផលអគារនេះក៏ជាការចូលរួមចំណែកគាំទ្រដល់ការសម្រេចបាននូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តាមរយៈ ពង្រឹងអភិបាលកិច្ច និងសមត្ថភាពរដ្ឋបាលសាធារណៈ, ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈនិងចូលរួមគាំទ្រការកសាងរដ្ឋាភិបាលឌីជីថល (DigitalGovernment), ការធ្វើទំនើបកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងការិយាល័យនៃរដ្ឋបាលសារពើពន្ធកម្ពុជាឱ្យមានលក្ខណៈ ស្ដង់ដារ ដូចប្រទេសអភិវឌ្ឍន៍មួយចំនួន និងគាំទ្រដល់ការលើកកម្ពស់សោភ័ណភាព រាជធានីភ្នំពេញ និង ជានិមិត្តរូបនៃ ភាពរីកចម្រើន ជឿនលឿននៃរដ្ឋបាលសារពើពន្ធកម្ពុជា ក៏ដូចជាការរីកចម្រើននៃប្រទេសកម្ពុជាទាំងមូល។   មូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ កម្ពុជាសម្រេចបានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ និងជាក់ស្តែងអគារទីស្នាក់ការកណ្តាលថ្មីអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលកំពុងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការពេលនេះ គឺតាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា​ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដែលជារបៀបវារៈអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិរយៈពេលវែង ដោយសម្លឹងឆ្ពោះទៅសម្រេច "ចក្ខុវិស័យឆ្នាំ២០៥០"៕

អត្ថបទដោយ៖ cambodia-nation-media