លោក ឆាំង យុ៖ ថ្ងៃនេះ ជាទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៦ សម្រាប់អ្នករស់រានមានជីវិត ពីរបបខ្មែរក្រហម

 សង្គម
 ២០ ឧសភា ២០២៦
 27
វីរបុរសសម័យទំនើប ជារឿយៗត្រូវបានគេសម្គាល់ថា គឺជាបុគ្គលដែលល្បីល្បាញដោយសារតែទ្រព្យសម្បត្តិស្តុកស្តម្ភ ឬឋានៈខ្ពង់ខ្ពស់ក្នុងសង្គម។ ទោះជាយ៉ាងណាក៏ដោយ ទាំងអស់នេះគឺមិនមែនជានិយមន័យ ហើយក៏មិនមែនជាមាគ៌ាដ៏ត្រឹមត្រូវសម្រាប់វីរបុរសនោះទេ។ វីរបុរសពិតប្រាកដគឺជាបុគ្គលទាំងឡាយណាដែលបានបង្ហាញនូវភាពក្លាហាន ភាពជាអ្នកដឹកនាំ ការបម្រើការងារដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន និងគុណសម្បត្តិដ៏ឧត្តុង្គឧត្តមផ្សេងទៀត ដោយមិនគិតពីផលចំណេញ រង្វាន់ ឬបុព្វសិទ្ធិអ្វីឡើយ។ អ្នករស់រានមានជីវិតពីសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងដំណាក់កាលផ្សេងទៀតនៃអំពើអមនុស្សធម៌ ឬការបង្អត់អាហារ និងសេរីភាពពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមគឺជាវីរបុរស៕

អត្ថបទដោយ៖ cambodia-nation-media