កិច្ចប្រជុំត្រៀមសម្រាប់រៀបចំទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាខែមិថុនាខាងមុខ

 សង្គម
 1 ថ្ងៃមុន
 44
នាព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំធំ នៃអគ្គលេខាធិការដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់រៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាខែមិថុនាខាងមុខ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន/មន្ទីរពិសោធន៍ និងមន្ត្រីជំនាញ ចំណុះអគ្គលេខាធិការដ្ឋាន នៃអ.ជ.ប.គ.ញ.។ ក្នុងកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យទៅលើ៖ ១. សេចក្តីរាយការណ៍របស់ប្រធានអនុគណៈទាំងបួន នៃគណៈកម្មការ ២. កិច្ចពិភាក្សាការងារពាក់ព័ន្ធនឹង៖ - ការបកប្រែពាក្យស្លោក ដើម្បីលើកជាប្រធានបទ - ការកំណត់ទីតាំងរៀបចំទិវា - ការកំណត់ទីតាំងរៀបចំពិធីដុតគ្រឿងញៀន - ការជ្រើសរើសរៀបចំព្រឹត្តិការណ៍អម។

អត្ថបទដោយ៖ cambodia-nation-media